ការមើលថែរក្សាមនុស្សចាស់ -ផ្នែកមួយនៃប្រពៃណីយើង

􀀂􀀚ក្រុមគ្រួសារ និងមិត្រភ័ក្ត ផ្ដល់ការមើលថែរក្សាមនុស្សចាស់សឹងតែ គ្រប់ៗគ្នា។ អ្នកគិតថា វាគ្រាន់តែជាការជួយដល់បងប្អូន ឬមិត្រភ័ក្តតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកផ្ដល់ការមើលថែ រក្សា ហើយធ្វើឱ្យអ្នកជាមនុស្សម្នាក់សំខាន់ណាស់។

ខាងក្រោមនេះជាចំណុចខ្លះដែលត្រវគឹតគូរ៖

១. អ្នកមិនត្រូវធ្វើកិច្ចការនេះតែម្នាក់ឯងទេ។
ត្រូវដឹងកំរិតរបស់អ្នក។ ត្រូវព្រមទទួលជំនួយពីអ្នកដ៏ទៃ។
រកមនុស្សពីរនាក់សំរាប់ជួយ បើអ្នកឈឺ ឬត្រូវការទៅណាមួយរយៈ។

២. ត្រូវថែទាំខ្លួនឯង។
ពិសារអាហារដែលផ្ដល់សុខភាព និងហាត់ប្រាណរាល់ថ្ងៃ។
រកពេលខ្លះរាល់ថ្ងៃសំរាប់សំរាក។ ហាត់ធ្វើការសញ្ជឹងគឹត ភាវនា និងការសំរាក អាចជួយបន្ធូរបន្ថយភាពតានតឹងបាន។

៣. ចំណេះដឹងអាចធ្វើឱ្យការងាររបស់អ្នកស្រួល។
រកការពិនិត្យសុខភាពឱ្យបានហ្មត់ចត់។ ពិគ្រោះជាមួយគ្រូពេទ្យអំពី រោគវិនិច្ឆ័យរបស់ចាស់ៗ និងការព្យាបាល។
ទាក់ទងអ្នកសំរបសំរួលមន្ទីរសុខាភិបាលរបស់អ្នក សំរាប់រកជំនួយ សេវាផ្នែកពេទ្យ។
បំពេញឯកសារតែងតាំងអ្នកតំណាងផ្នែកសុខភាពតាមបំណងជាមុន។

៤. សេវាដែលមានសំរាប់ជួយអ្នក ផ្ដល់ការមើលថែរក្សា។
ទូរស័ព្ទទៅ Senior LinkAge Line® (SLL) 1-800-333-2433 ដើម្បីរកសេវាផ្សេងៗ(ដូចជា កិច្ចការប្រចាំថ្ងៃ ធ្វើម្ហូបអាហារ ឬការថែរក្សាផ្ទាល់ខ្លួន) និងជំរើសអំពីការបង់ថ្លៃសំរាប់មើលថែរក្សា។ មានអ្នក បកប្រែភាសាសំរាប់ជួយ។

៥. សេវាមានសំរាប់ជួយគាំទ្រដល់អ្នក ដែលជាអ្នកផ្ដល់ការមើលថែ រក្សា។
SLL អាចជួយអ្នករកសេវាផ្សេងៗ ដើម្បីឱ្យអ្នកមានអារម្មណ៍សំរាប់ត្រៀមទុកជាមុន និងទំនុកចិត្ត ដើម្បីផ្ដល់ការមើលថែរក្សានេះ។

រកពេលឈប់សំរាក សុំឱ្យក្រុមគ្រួសារ មិត្រភ័ក្ត អ្នកជិតខាង ឬកម្មវិធី ជួយពេលសំរាក សំរាប់ជួយអ្នក។ កន្លែងមើលចាស់ៗពេលថ្ងៃ អាចជាជំរើសមួយ។ ប្រើពេលសំរាកនេះធ្វើអ្វីឱ្យអ្នកបានសប្បាយចិត្ត។

រកនរណាមួយដើម្បីនិយាយជាមួយ។

  • ក្រុមជួយគាំទ្រ ផ្ដល់ពេលសំរាប់និយាយជាមួយអ្នកដ៏ទៃដែលមានការពិសោធន៍ស្រដៀងគ្នា ដើម្បីបានការគាំទ្រ និងពត៏មានផ្សេងៗ។
  • ការពិគ្រោះ/ការបង្ហាត់ ជួយអ្នករកមធ្យោបាយល្អ សំរាប់ផ្ដល់ការថែរក្សា ខណៈពេលដែលទ្រទ្រង់ ការងារនិងក្រុមគ្រួសាររស់នៅរបស់អ្នក។ មានរួមទាំងការដោះស្រាយបញ្ហា សំរួលបញ្ហាប្រចាំថ្ងៃ និងការគាំទ្រជាប្រចាំ។

ការអប់រំ
អំពីច្បាប់ទម្លាប់ និងបញ្ហាថវិការ ការថែរក្សាខ្លួនឯង ទំនាក់ទំនងជាមួយអ្នកដ៏ទៃ និងរកកន្លែងផ្សេងៗ។

ប្រភពផ្សេងៗ

នេះគឺឧទាហរណ៍ខ្លះៗនៃសេវាផ្សេងៗ ដើម្បីជួយអ្នក ផ្ដល់ការថែរក្សា ឬជួយគាំទ្រដល់អ្នក ដែលជាអ្នកមើលថែរក្សា។ បញ្ជីនេះមិនមានគ្រប់គ្រាន់ទេ។ សូមប្រាប់ផង បើអ្នកដឹងអំពីសេវាផ្សេងៗទៀត។

សមាគមខ្មែរ នៃរដ្ឋ Minnesota និង អង្គការសហ ទិវា មនុស្សពេញវ័យ
1385 Mendota កម្ពស់ ខ្ទង់ ឈុត 500 នាក់
Mendota Heights, MN 55120
ទូរស័ព្ទ: (651) 222-3299
អ៊ីមាល: info@ucamn.org
វិបសាយ: http://ucamn.org/elderly-program/

ភាពជាដៃគូ របស់អាមេរិក ម៉ុង - ទិវា មនុស្សពេញវ័យ
1075 : ល្បែងទូល្បែង ផ្លូវ, ប៉ុល , MN, 55106
ទូរស័ព្ទ: (651) 495-9160
វិបសាយ: http://hapcommunications.wix.com/hap-website-3#!hw/c1tn5